សត្វក្របី វាត់បុរសម្នាក់ជាច្រើនកន្លែង បណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័ម
បាត់ដំបង ៖ បុរសម្នាក់ត្រូវបានសត្វក្របី វាត់ធ្លាយសាច់ជាច្រើនកន្លែងបណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័ម នៅវេលាម៉ោង០៨និង៣០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ នៅចំនុចក្រុមទី២៣ ស្ថិតក្នុងភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ រឹទ្ធ រ៉ែន ( ហៅ.រី ) ភេទប្រុស អាយុ២៣ឆ្នាំ ជាអ្នកឃ្វាលសត្វក្របីស្នាក់នៅក្នុងកសិដ្ឋានចិញ្ចឹមសត្វក្របីរបស់ម្ចាស់ឈ្មោះ គឹម សួរ ភេទប្រុស អាយុ៦០ឆ្នាំ.រស់នៅភូមិអូរតាគី.ឃុំអូរតាគីស្រុកថ្មគោល ខេត្តបាត់ដំបង ដែលនៅមុនពេលកើតហេតុ ជនរងគ្រោះបានដេញសត្វក្របីចូលក្រោល ភ្លាមនោះក៏ស្រាប់តែវាដេញវាត់យកវាត់យកអោយរងរបួសជាច្រើនកន្លែងបណ្តាលអោយស្លាប់តែម្តង។
ក្រោយពេលកើតហេតុសពជនរងគ្រោះត្រូវបានសមត្ថកិច្ចចុះទៅពិនិត្យធ្វើកំណត់ហេតុប្រគល់អោយសាច់ញាតិយករៀបចំធ្វើបុណ្យតាមប្រពៃណី ៕



ដោយ ៖ សាលី


