ខឹងម្តាយស្តីបន្ទោស ក្មេងស្រីម្នាក់បានធ្វើអត្តឃាត ដោយចងកសម្លាប់
បាត់ដំបង ៖ ក្មេងស្រីម្នាក់ព្រោះតែខឹងម្តាយ ស្តីបន្ទោសបានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១១និង០០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ នៅត្រង់ចំណុចផ្ទះលេខ ១៣៦ ក្រុមទី០៨ ភូមិអូរម៉ាល់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ។
ជនរងគ្រោះមានឈ្មោះ គេន សុកី ភេទស្រី អាយុ១២ឆ្នាំ មានទីលំនៅក្នុងភូមិអូរម៉ាល់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង បានធ្វើអត្តឃាតដោយយកក្រម៉ាចងកទៅនឹងដែកមាត់ទ្វារបង្គន់បណ្តាលអោយស្លាប់ព្រោះតែខឹងឪពុកម្តាយស្តីបន្ទោសអោយ ។
សពក្មេងរងគ្រោះក្រោយពីធ្វើការត្រួតពិនិត្យដោយជំនាញបច្ចេកទេស នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង និងក្រុមគ្រូពេទ្យរួចបានសន្និដ្ឋានបានថា: ជនរងគ្រោះពិតជាស្លាប់ដោយសារការធ្វើអត្តឃាត(ចងក)ពិតប្រាកដមែន បន្ទាប់មកបានប្រគល់ជូនសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕


ដោយ ៖ សាលី
 CATEGORIES  Uncategorized


