បុរស០២នាក់ រងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍ម៉ូតូពីរគ្រឿងបុកគ្នា
បាត់ដំបង ៖ យ៉ាងហោចណាស់បុរស០២នាក់ បានរងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងរវាងម៉ូតូ០២គ្រឿង បុកគ្នានៅវេលាម៉ោង២១និង៥០នាទី ថ្ងៃទី១៨.ខែតុលា ឆ្ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវលេខ១ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AV-0846 បើកបរដោយបុរសម្នាក់ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចផ្លូវបំបែកបានបត់ឆ្វេង ចំណែកម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាកហុងដា winner x ពណ៌ខៀវ ពាក់ផ្លាកលេខ បាត់ដំបង 1AK-7373 បើកបរដោយបុរសម្នាក់ទិសដៅពីត្បូងទៅជើងបានជ្រុលចង្កូតទៅបុកគ្នាពេញទំហឹងបណ្តាលអោយភាគីខាងម៉ូតូហុងដាឌ្រីមរងរបួសធ្ងន់ ចំណែកភាគីខាងម៉ូតូ winner x រងរបួសស្រាល។
ក្រោយពេលកើតហេតុ ក្រុមគ្រូពេទ្យ រួមនិងសមត្ថកិច្ចជំនាញបានចុះទៅដល់ដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕




ដោយ ៖ សាលី


