ជិះម៉ូតូបត់ឆ្វេងមិនប្រយ័ត្ន ត្រូវម៉ូតូ០១គ្រឿងផ្សេងទៀតបុកពីក្រោយ បណ្តាលអោយរងរបួសធ្ងន់ស្រាល០២នាក់

បាត់ដំបង ៖ យ៉ាងហោចណាស់មនុស្ស០២នាក់ បានរងរបួសធ្ងន់ស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ០២គ្រឿងនៅវេលាម៉ោង២១ និង៥០នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅ សេរីឆ្នាំ២០២២មួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1S-1462 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរជាស្ត្រីម្នាក់ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដោយមិនប្រើភ្លើងស៊ីញ៉ូ ចំណែកម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាកហុងដាBeat ពណ៌ខៀវលាយស ពាក់ផ្លាកលេខ បាត់ដំបង 1AH-3267 បើកបរដោយស្ត្រីម្នាក់ទិសដៅស្របគ្នា បានជ្រុលចង្កូតទៅបុកពីក្រោយពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ស្រាល០២នាក់តែម្តង ចំណែកម្នាក់ទៀតរងរបួសបន្តិចបន្តួច។

ក្រោយពេលកើតហេតុ ក្រុមគ្រូពេទ្យ រួមនិងសមត្ថកិច្ចជំនាញបានចុះទៅដល់ដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ ចំណែកមធ្យោបាយទាំងពីរត្រូវបានវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕

ដោយ ៖ សាលី

CATEGORIES
Share This