កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះ ខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជាថៃបានចុះហត្ថលេខាលើកំណត់ហេតុរួម ចំនួន៧ចំណុច
កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) បានបិទបញ្ចប់នាពាក់កណ្តាលអាធ្រាតឈានចូលថ្ងៃ២៣ ខែតុលា ឆ្នាំ២០២៥នេះ នៅខេត្តចន្ទបុរី ព្រះរាជាណាចក្រថៃ ដោយភាគីកម្ពុជា ដឹកនាំដោយឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងភាគីថៃ ដឹកនាំដោយឯកឧត្តម ប្រាសាស ប្រាសាសវិនិច្ឆ័យ (Prasas Prasasvinitchai) ទីប្រឹក្សាក្រសួងការបរទេស ទទួលបន្ទុកកិច្ចការព្រំដែន។
ជាលទ្ធផល បន្ទាប់ពីកិច្ចប្រជុំពិសេសបិទបញ្ចប់ ភាគីទាំងពីរ ក៏បានចុះហត្ថលេខាលើកំណត់ហេតុរួម ដូចមានខ្លឹមសារទាំងស្រុង នៃសេចក្តីប្រកាសព័ត៌មានខាងក្រោម ៖










