អាវុធហត្ថឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពីបទ ជួញដូរសារធាតុញៀន

បាត់ដំបង ៖ កម្លាំងការិយាល័យជំនាញនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក ហែម វុទ្ធី ដែលជាមេបញ្ជាការ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១៦និង១០នាទី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភូមិដុបក្រសាំង ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដោយឃាត់ខ្លួនជនសង្ស័យ០៣នាក់ ៖ ១.ឈ្មោះ រឿត ជា ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរធ្វើស្រែ, ២.ឈ្មោះ សុង សឿន ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរធ្វើស្រែ , ៣.យ៉ុង យ៉េន ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរធ្វើសំណង់ ទាំងបីនាក់រស់នៅក្នុងឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។

វត្ថុតាងដកហូតរួមមាន ៖ គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា ម៉ាទឹកកក(ICE) ចំនួន ១១កញ្ចប់ ទម្ងន់ ៤,៣៨ ក្រាម (ថ្លឹងទាំងសំបក) ,ទូរស័ព្ទ០២គ្រឿង ,ម៉ូតូ០២គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួននៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

ដោយ ៖ សាលី

CATEGORIES
Share This