អគ្គីភ័យឆាបឆេះ ផ្សារពាក់ស្បែក នៅមុខកងពលលេខ៣ នៅខេត្តព្រះវិហារ

ព្រះវិហារ ៖ អគ្គីភ័យឆាបឆេះ ផ្សារពាក់ស្បែក ដែលនៅទល់ មុខកងពលធំលេខ៣ ស្ថិតនៅភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីនៅវេលាម៉ោង២០និង៣០នាទីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បណ្ដាលឲ្យផ្ទះពលរដ្ឋចំនួន៨ខ្នងមាន ១៥បន្ទប់ និងតូបជួល១៦តូប បណ្ដាលឱ្យខូចខាតសម្ភារៈមួយចំនួនធំតែពុំមានរងរបួសស្នាមដល់មនុស្សទេ។

លោកអភិបាលស្រុក បានឲ្យដឹងថា ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនោះ យើងបានប្រើប្រាស់រថយន្ត៣គ្រឿង រថយន្តពន្លត់អគ្គិភ័យអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត, ទី២ រថយន្តពន្លត់អគ្គិភ័យរបស់អង្គរក្ស, ទី៣ រថយន្តទឹកកងពលធំលេខ៣។ ស្ថានការអាចគ្រប់គងបានទាំងស្រុងវេលាម៉ោង ២១ និង៤០នាទីថ្ងៃដដែល។

លោកអភិបាលស្រុក បញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យឆេះ គឺ មកពីផ្ទុះសេខ្សែភ្លើង ។ លោកអភិបាលស្រុក សំណូមពរដល់ពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះភ្លើងទៀន ធូប និងបញ្ហាខ្សែភ្លើង ត្រូវតឲ្យសមស្របតាមបច្ចេកទេស ៕

ដោយ ៖ រ៉ាស៊ី

CATEGORIES
Share This