អាវុធហត្ថក្រុងបាត់ដំបង ឃាត់ខ្លួនជនសង្ស័យប្រុសស្រី០២នាក់ ពីបទជួញដូរសារធាតុញៀន
បាត់ដំបង ៖ កម្លាំងកងរាជអាវុធហត្ថក្រុងបាត់ដំបង បានចុះធ្វើការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន០១ករណីនិងបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០២នាក់។
កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១២និង៣០នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នៅត្រង់ចំណុចក្រុមទី១៥ ភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ដែលជនសង្ស័យត្រូវបានឃាត់ខ្លួន ទី១. ឈ្មោះ ផាត សុភី ភេទស្រី អាយុ ៣៩ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។ ទី២. ឈ្មោះ មូល សុទៀប ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។
ជាមួយកិច្ចប្រតិបត្តិការខាងលើនេះដែរ សមត្ថកិច្ចអាវុធហត្ថបានដកហូតវត្ថុតាងរួមមាន ៖ គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លាម៉ាទឹកកក (ICE) ចំនួន ២៣ កញ្ចប់ ទម្ងន់ ៨,៦៨ ក្រាម (ថ្លឹងទាំងសំបក) , ទូរស័ព្ទដៃ ចំនួន០២គ្រឿង , លោហធាតុពណ៌លឿង (ខ្សែក) ចំនួន ០១ ខ្សែ (កាឡៃ) ,លោហធាតុពណ៌លឿង (ខ្សែដៃ) ចំនួន ០១ខ្សែ (កាឡៃ) និងប្រាក់រៀល ចំនួន ១២០,០០០ រៀល (ដប់ពីរម៉ឺនរៀល) ហើយបន្ទាប់មកទាំងជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀនអាវុធហត្ថខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕



ដោយ ៖ សាលី