រឿងកងទ័ពថៃចាប់កងទ័ពកម្ពុជា ក្រោយបទឈប់បាញ់ ជារឿងពិត
ព្រះវិហារ ៖ បើតាមលោក ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការសឹករងប្រចាំខេត្តព្រះវិហារ បានប្រាប់ទៅកាន់បណ្ដាអនុព័ន្ធយោធាមកពីប្រទេសចំនួន១៣ ដែលកំពុងចុះពិនិត្យស្ថានភាពពិតតាមព្រំដែនកាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ថា ៖ ម្សិលមិញ ស្របពេលកម្ពុជាអត់ធ្មត់ កំពុងអនុវត្តន៍បទឈប់បាញ់ កងទ័ពថៃ បានប្រើល្បិចហៅកងទ័ពកម្ពុជាទៅចាប់ដៃ និងភ្ជង់ព័ទ្ធចាប់កងកម្លាំង២០រូប នៅទិសជាំតែ ប៉ុន្តែមានម្នាក់បានរត់រួចខ្លួន ហើយបានរាយការណ៍មកថា សង្ស័យថៃបាញ់សម្លាប់កម្លាំង ២នាក់ទៀត ។

