រយៈពេល០២ថ្ងៃ នៃពិធីបុណ្យអុំទូកខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរណ៍ ជាង០៨ម៉ឺននាក់
បាត់ដំបង ៖ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍បានអោយដឹងថា រយៈពេល០២ថ្ងៃ គិតត្រឹមថ្ងៃទី ០៤និងទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងព្រឹត្តិការណ៍នៃពិធីបុណ្យអុំទូក ចេញព្រះវស្សា សំរាប់ឆ្នាំនេះ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិដែលមកចូលរួមទស្សនាកម្សាន្តលេងសរុបមានចំនួន ៨៣,៦៥៦នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិចំនួន ៥៦៧នាក់ ។
របាយការណ៍ដដែលបានបញ្ជាក់ថា ភ្ញៀវទេសចរមកទស្សនាកម្សាន្តលេងក្នុងខេត្តបាត់ដំបង សម្រាប់ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុកសំពះព្រះខែ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ សរុបមានចំនួន ៣៣,៨៨៧នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានចំនួន ២៥២នាក់ និងថ្ងៃទី២ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥ សរុបមានចំនួន ៤៩,៧៦៩នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានចំនួន ៣១៥នាក់។
ហើយក្នុងចំណោមភ្ញៀវទេសចរណ៍ទាំង ៨៣,៦៥៦នាក់ក្មុងនោះមាន ៖ ភ្ញៀវទេសចរជាតិមានចំនួន ៨៣,០៨៩នាក់និងភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៥៦៧នាក់ ៕












ដោយ ៖ សាលី


