មន្ត្រីជំនាញ ឃាត់ខ្លួនជនសង្ស័យម្នាក់ និងត្រាក់ទ័រ០១គ្រឿង ខណៈកំពុងគាស់កាយដីក្នុងដែននេសាទដោយគ្មានច្បាប់អនុញាត្តិ(តំបន់២)
បាត់ដំបង ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឯកភ្នំ សហការជាមួយមន្ត្រីជំនាញខ័ណ្ឌរដ្ឋបាលជលផលបាត់ដំបង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់និងត្រាក់ទ័រ០១គ្រឿង ខណៈកំពុងគាស់កាយដីក្នុងដែននេសាទដោយគ្មានច្បាប់អនុញាត្តិ(តំបន់២)។
កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង ១៣និង១០នាទី ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចនិយាមការលេខ ០៣២១៥២៤-១៤៦០៨៨៤ ចំណុចក្របីស្អុយ ស្ថិតក្នុងភូមិបាក់រទេះ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ ផល ចំរើន ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិស្តីលើ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលជនសង្ស័យបានធ្វើសកម្មភាពគាស់កាយដីក្នុងដែននេសាទដោយគ្មានច្បាប់អនុញាត្តិ (ដីតំបន់២ ជាប់ព្រុំតំបន់៣)។
ក្រោយពីឃាត់ខ្លួនជនសង្ស័យរួមជាមួយត្រាក់ទ័រម៉ាកអា៨០សូវៀត០១គ្រឿង ត្រូវបានជំនាញសម្រេចផ្ញើនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕







ដោយ ៖ សាលី