កងរាជអាវុធហត្ថរាជធានីភ្នំពេញ ហាត់សម ត្រៀមធានាសន្តិសុខសណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ AFC
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហោះក្នុងបណ្តាញសង្គមថា ’’ការពារប្រសើរជាងព្យាបាល!’’
និងបានបង្ហាញពីកម្លាំងកងរាជអាវុធហត្ថ គ្រាន់ហាត់សម ត្រៀមស្វ័យប្រតិកម្មចំពោះហេតុការណ៍អាសន្ន ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ AFC Challenge League 2024/2025 វគ្គផ្តាច់ព្រ័ត្រ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២៥ នាថ្ងៃស្អែកវេលាម៉ោង ៧:០០ នាទីយប់ ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ រវាងក្រុម ព្រះខ័នរាជស្វាយរៀង (កម្ពុជា) Vs ក្រុម FC Arkadag (ទួគីស្ថាន)។
កងរាជអាវុធហត្ថរាជធានីភ្នំពេញតែងតែទទួលខុសត្រូវម្ចាស់ការត្រៀម បង្កា បង្ក្រាប សង្គ្រោះ!’’






