បុរសចំណាស់ម្នាក់ ត្រូវរន្ទះបាញ់ស្លាប់យ៉ាងអាណោចអាធ័ម នៅកណ្តាលវាលស្រែ

បាត់ដំបង ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវបានរន្ទះបាញ់ស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៤និង០០នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចវាលស្រែទួលតាប៉ាល់ ស្ថិតក្នុងភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ភូ ផុត ភេទប្រុស អាយុ៦៥ឆ្នាំរស់នៅភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលនៅមុនពេលកើតហេតុ ជនរងគ្រោះបានទៅព្រោះស្រូវនៅចំណុចវាលស្រែទួលតាប៉ាល់ខាងលិចភូមិដូនទ្រីចម្ងាយប្រហែល២០០០ម៉ែត្រស្ថិតក្នុងភូមិឃុំខាងលើ ខណៈដែលមេឃកំពុងរកភ្លៀង ភ្លាមនោះក៏ស្រាប់តែមានរន្ទះបាញ់ត្រូវជនរងគ្រោះបណ្តាលអោយស្លាប់នៅនឹងកន្លែងតែម្តង។

ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ ៖ សាលី

CATEGORIES
Share This