មនុស្ស០៤នាក់ រងរបួសធ្ងន់ស្រាលនៅក្នុងហេតុការណ៍ ម៉ូតូពីរគ្រឿងបុកគ្នា

បាត់ដំបង ៖ យ៉ាងហោចណាស់មនុស្ស០៤នាក់ បានរងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍ ម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹង នៅវេលាម៉ោង២៣ និង៥០នាទី ថ្ងៃទី១៥ ខែឧសភា ឆ្ឆ្នាំ២០២៥ ស្ថិតក្នុងភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ។

ពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង 1C-7608 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរម្នាក់ ទិសដៅពីជើងទៅត្បូង ចំណែកម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាក zoomer ពណ៌ក្រហមពាក់ផ្លាកលេខ ប៉ៃលិន1C-2540 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរម្នាក់ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានបុកគ្នាពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ស្រាលទាំង០៤នាក់តែម្តង។

ក្រោយពេលកើតហេតុ ក្រុមគ្រូពេទ្យ រួមនិងសមត្ថកិច្ចជំនាញបានចុះទៅដល់ដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានវាស់វែងរួចយកទៅរក្សាទុកនៅការិយាល័យជំនាញដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕

ដោយ ៖ សាលី

CATEGORIES
Share This