បិទវគ្គហ្វឹកហ្វឺនរបស់សិក្ខាកាមកងរាជអាវុធហត្ថ ដើម្បីជាការដុសខាត់ជំនាញ ក៏ដូចជារំលឹកមេរៀនឡើងវិញ

បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញាអធិបតីភាព ពិធីបិទវគ្គហ្វឹកហ្វឺនរបស់សិក្ខាកាមកងរាជអាវុធហត្ថ ដើម្បីជាការដុសខាត់ ជំនាញ ក៏ដូចជារំលឹកមេរៀនឡើងវិញ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ដែលប្រារព្ធឡើង ទីលានហ្វឹកហាត់ ស្ថិតក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ថ្លែងនាឱកាសនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានលើកឡើងថា ការងារហ្វឹកហ្វឺន គឺជាកិច្ចការចាំបាច់របស់កងកម្លាំង ដើម្បីពង្រឹងកាយសម្បទាឱ្យមានភាពរឹងមាំ រហ័សរហួន និងមានសុខភាពល្អ ។

លោកឧត្តមសេនីយ៍ មេបញ្ជាការបានកោតសរសើរ ចំពោះការយកចិត្តទុកដាក់របស់យោធាចារ្យ និង សិក្ខាកាមដែលខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តក្នុងការហ្វឹកហាត់នេះផងដែរ៕

CATEGORIES
Share This