ប្រតិភូ​ប្រទេស​ជប៉ុន​ តំណាង​អង្គការ រីស្សូកូសីកៃ​ ទស្សនៈកិច្ច​ បណ្ណាល័យពុទ្ធ​សាសនបណ្ឌិត្យ​ ក្នុង​ខេត្ត​បន្ទាយមានជ័យ​

បន្ទាយមនជ័យ ៖ ដោយទឹកចិត្តអាណិតស្រឡាញ់​ លើវិស័យអប់រំពិសេស​ សមណៈសិស្ស​ ដែលកំពុងសិក្សារៀនសូត្រនាចុងសប្ដាហ៍កន្លងទៅថ្មីៗ​នេះ​ ប្រតិភូ​ របស់អង្គការ​ រីស្សូកូសីកៃ​ នៃប្រទេសជប៉ុន​ ដឹកនាំដោយលោក​ វ៉ាដា​ ម៉េគូមិ​ និងលោក ទេសុកា​ កូជិ​ តំណាងអង្គការ​ រីស្សូកូសៃកៃ​ បានអញ្ជើញចុះពិនិត្យ​ បណ្ណាល័យ​ពុទ្ធសាសនបណ្ឌិត្យ​ តាមសាលាក្នុងខេត្តបន្ទាយមានជ័យ​ រួមមានពុទ្ធិកសិក្សាសាលា​ កម្រងវត្តឈ្នួរមានជ័យ​ នៃស្រុកព្រះនេត្រ​ សាលាពុទ្ធិកវិទ្យាល័យសម្ដេចជាស៊ីមក្នុងក្រុងសិរីសោភ័ណ​ និងសាលាពុទ្ធិកសិក្សានិងនៅវត្តសុវណ្ណគិរី ស្រុកមង្គលបូរី​ ។

គោលបំណង​ នៃការចុះពិនិត្យមើល​ ក្នុងបណ្ណាល័យ​ និងពិភាក្សាការងារមួយចំនួន​ សំដៅជំរុញ​ ដល់សមណៈសិស្ស​ ក្រោពីសិក្សាក្នុងសាលា​ ត្រូវបន្តចូលរួមអានសៀវភៅក្នុងបណ្ណាល័យបន្ថែមទៀត​ ព្រមទាំងជំរុញឱ្យតាមបណ្ដាវត្តអារាមស្ថិតនៅតាមទីប្រជុំជន​ បង្កើត​បណ្ណាល័យ​។ លោក​ បៀវ​ ថាន​ ប្រធានមន្ទីរធម្មការ​ និងសាសនាខេត្តបន្ទាយមានជ័យក៏បានថ្លែងនូវអំណរគុណចំពោះប្រតិភូជប៉ុន​ ដែលតែងតែជួយដល់វិស័យអប់រំ​ របស់សមណៈសិស្ស​ សិស្ស​  ដើម្បីបង្កើននូវចំណេះដឹងបន្ថែមទៀតព្រោះថា​ ចំណេះវិជ្ជាគឺជាទ្រព្យដ៏មហាសាលសម្រាប់មនុស្សគ្រប់រូប​។

លោកបានបន្តថាបណ្ណាល័យនៅក្នុងខេត្ត ជ័យមានចំនួន​ ១២កន្លែង​ ហើយតាមបណ្ដាបណ្ណាល័យនីមួយៗ​ មានសៀវភៅចំណេះដឹងទូទៅជាច្រើនក្បាលសម្រាប់​ សមណ:សិស្ស​ បានរៀនបានអាន​ ហើយទិសដៅអនុវត្តបន្តមន្ទីរធម្មការនិងសាសនានឹងខិតខំផ្សព្វផ្សាយព័ត៌មាន​ សាខាបណ្ណាល័យពុទ្ធសាសនបណ្ឌិត្យ​ ដល់សាធារណជនបន្ថែមទៀតនិងជំរុញឲ្យ សាលាពុទ្ធិកបឋមសិក្សា​ ពុទ្ធិកអនុវិទ្យាល័យនៅពុទ្ធិកវិទ្យាល័យ​ ចូលអានសៀវភៅក្នុងបណ្ណាល័យ​ និងចុងក្រោយលោក​ បៀវ​ ថាន​ ក៏បានធ្វើការសំណូមពរដល់តំណាងអង្គការជប៉ុនមេត្តាជួយឧបត្ថម្ភសៀវភៅសម្ភារៈផ្សេងៗ​ នៃអគារបណ្ណាល័យបន្ថែមទៀត។

ក្រោយពីបានចុះពិនិត្យទីតាំងបណ្ដាល័យ​ និងពិភាក្សារួចមកលោកវ៉ាដា​ ម៉េគូមិ​ បានមានប្រសាសន៍គាំទ្រដល់វិស័យអប់រំ​ សមណៈសិស្ស​ សិស្ស​ ពេញចិត្តបន្តជួយឧបត្ថម្ភបន្តទៀត​ ចំណេះដឹងសកម្មភាពព្រះពុទ្ធសាសនា​ និងសង្ឃឹមជឿជាក់ថា​ ព្រះតេជគុណព្រះសង្ឃដែលកំពុងសិក្សារៀនសូត្រនិងបន្តខិតខំយកចិត្តទុកដាក់រៀនសូត្រនិងចូលអានសៀវភៅក្នុងបណ្ណាល័យឲ្យបាន​ គ្រប់ៗគ្នា ៕

CATEGORIES
Share This