សង្ស័យឆ្លងចរន្តខ្សែភ្លើង រថយន្តក្រុងមួយគ្រឿងបានឆាបឆេះម៉ាស៊ីនខាងក្រោយ ផ្អើលភ្ញៀវរត់ចែកជើងគ្នា

បាត់ដំបង ៖ រថយន្តក្រុងប្រភេទVIPមួយគ្រឿងសង្ស័យឆ្លងចរន្តខ្សែភ្លើងបានបង្ករជាអគ្គិភ័យឆាបឆេះម៉ាស៊ីនខាងក្រោយ ផ្អើលភ្ញៀវរត់ចែកជើងគ្នានៅវេលាម៉ោង១៧និង៥០នាទី ថ្ងៃទី០៨ ខែកក្តដា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវហាយវេយ ស្ថិតក្នុងភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង

ពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ថា ដំបូងឡើយគេឃើញរថយន្តក្រុងប្រភេទ VIP មួយគ្រឿងពណ៌ស លាយបៃតង ពាក់ផ្លាកលេខ ភ្នំពេញ 3D-3567 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរជាង១០នាក់ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើក៏បានឆាបឆេះម៉ាស៊ីនខាងក្រោយបង្កការភ្ញាក់ផ្អើលដល់ភ្ញៀវរត់ចែកជើងគ្នា តែសំណាងល្អបានក្រុមជាងជួសជុលរថយន្តរត់មកជួយពន្លត់ទាន់ពេលមិនអោយឆេះរាលដាលបន្ត។

ក្រោយពេលកើតហេតុ ភ្ញៀវខាងលើបានសាងអោយជិ:រថយន្តផ្សេង បន្ទាប់មកតៃកុងរថយន្តបានទំនាក់ទំនងយកត្រាក់ទ័រមកអូសយកទៅយានដ្ឋានដើម្បីធ្វើការជួសជុលផងដែរ ៕

ដោយ ៖ សាលី

CATEGORIES
Share This