មនុស្សប្រុសស្រី០៣នាក់ រងរបួសធ្ងន់នៅក្នុងហេតុការណ៍ ម៉ូតូពីរគ្រឿងបុកគ្នា

បាត់ដំបង ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន០៣នាក់ បានរងរបួសធ្ងន់នៅក្នុងហេតុការណ៍ម៉ូតូ០២គ្រឿង បុកគ្នាពេញទំហឹងនៅវេលាម៉ោង០៧និង១០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវលេខ១ ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅ មួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង 1S-2397 បើកបរដោយស្ត្រីម្នាក់ និងអ្នករួមដំណើរម្នាក់ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេង ភ្លាមនោះក៏មានម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាកហុងដា CLICK ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង1AT-7109 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូង បានជ្រុលចង្កូតទៅបុកពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ទាំង០៣នាក់តែម្តង ។

ក្រោយពេលកើតហេតុ ក្រុមគ្រូពេទ្យរួមនិងសមត្ថកិច្ចជំនាញបានចុះទៅដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានវាស់វែងយកទៅរក្សាទុកនៅការិយាល័យជំនាញដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕

ដោយ ៖ សាលី

CATEGORIES
Share This