រថយន្ត RANGE ROVER មួយគ្រឿងបើពួយលឿនបានរ៉េចង្កូតទៅបុករះម៉ូតូជាច្រើនគ្រឿងដែលកំពុងចតចោល
បាត់ដំបង ៖ យ៉ាងហោចណាស់ម៉ូតូចំនួន០៣គ្រឿងបានរងការខូចខាតក្រោយមានរថយន្តម៉ាក RANGE ROVER មួយគ្រឿងរ៉េចង្កូតមកបុករះកាលពីវេលាម៉ោង ១៦និង២០នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវលេខ៣ ត្រង់ចំណុចភ្លើងស្តុប២ធ្នូ ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគឺមានម៉ូតូជាច្រើនគ្រឿងបានចតទុកចោលនៅមុខផ្ទះលើឃឿនចិញ្ចើមផ្លូវ បន្ទាប់មកក៏មានរថយន្តម៉ាក RANGE ROVER ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2BH-9981 បើកបរក្នុងល្បឿនយ៉ាងលឿនទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុបានគេចពីម៉ូតូខាងមុខ០១គ្រឿង ក៏រ៉េចង្កូតឡើងឃឿនផ្លូវទៅបុករះម៉ូតូអោយរងការខូចខាតអស់ចំនួន០៣គ្រឿងតែសំណាងល្អមិនបណ្តាលអោយមានប៉ះពាល់ដល់មនុស្សឡើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យវាស់វែងធ្វើកំណត់ហេតុដកហូតយករថយន្តបង្កនិងម៉ូតូរងគ្រោះខាងលើទៅរក្សាទុកនៅការិយាល័យជំនាញដើម្បីអោយម្ចាស់ចូលខ្លួនទៅដោះស្រាយតាមផ្លូវច្បាប់ ៕




ដោយ ៖ សាលី