ព្រះសង្ឃ និងប្រជាពលរដ្ឋ សិស្ស និស្សិត បញ្ញវ័ន្ត រាប់ពាន់នាក់បានដង្ហែក្បួនលើកបដាដែលមានខ្លឹមសារថា ថៃបើកការវាយប្រហារមកលើកម្ពុជាមុន

បាត់ដំបង ៖ ព្រះសង្ឃ និងប្រជាពលរដ្ឋ រួមជាមួយសិស្ស និស្សិត បញ្ញវ័ន្ត រាប់ពាន់នាក់បានដង្ហែក្បួនលើកបដាដែលមានខ្លឹមសារជាច្រើនផ្សេងគ្នា ពិសេសគឺ ថៃបើកការវាយប្រហារមកលើកម្ពុជាមុន ហើយកម្ពុជាត្រូវការការពារខ្លួន។

យុទ្ធនាការដង្ហែក្បួនលើកបដាខាងលើនេះធ្វើឡើងកាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ចាប់ពីចំណុចរង្វង់មូលវិមានឯករាជ្យ ស្ថិតក្នុងក្រុមទី១០ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ផ្លូវលេខ១ ឆ្ពោះទៅស្ពានថ្មថ្មីឆ្លងស្ទឹងសង្កែត្រឡប់មកជួបជុំនៅទីតាំងចំណុចរង្វង់មូលវិមានឯករាជ្យវិញ ។

ក្នុងដំណើរដង្ហែក្បួនរបស់ព្រះសង្ឃ ប្រជាពលរដ្ឋ សិស្ស និស្សិត បញ្ញវ័ន្ត ខាងលើនេះដែរ គឺពួកគាត់ចង់លើកស្ទូយប្រទេសជាតិរបស់យើង និងបង្ហាញអោយពិភពលោកអោយដឹងថា ថៃឈ្លានពានខ្មែរមុន មិនមែនខ្មែរឈ្លានពានថៃទេ ហើយថៃបើកការវាយប្រហារមកលើកម្ពុជាមុន កម្ពុជាត្រូវការការពារ ,កម្ពជាមិនទាមទារអ្វីទេគឺត្រូវការតែសន្តិភាព ប៉ុន្តែថៃនៅតែបើកការវាយប្រហារមកលើកម្ពុជា ,ហើយពួកគាត់ចង់អោយបញ្ចប់សង្គ្រាមអោយបានលឿន ពួកគាត់មិនចង់ឃើញកងទ័ពនិងប្រជាពលរដ្ឋស្លាប់បន្តទៀតទេ គឺពួកគាត់ចង់បានសន្តិភាព ៕

CATEGORIES
Share This