ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ៖ កង​កម្លាំងនគរបាលត្រៀមលក្ខណៈទទួលនិងអនុវត្តបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់ពេល​វេលា

បាត់ដំបង ៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបសភាពការ​ណ៍​លទ្ធផលការងារប្រចាំខែ​តុលា និងលេីកទិសដៅការ​ងារ​ខែ​ វិច្ឆិកា​ ឆ្នាំ​២០២៥​ របស់ស្ន​ងការដ្ឋាននគរ​បាលខេត្តបាត់​ដំ​បង នាព្រឹកថ្ងៃ​ទី២១ ខែ​ តុលា​ ឆ្នាំ​២០២៥​ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម​ នាយឧត្តម​សេនីយ៍​ ស​ ថេត​ អគ្គ​ស្នង​ការនគរបាលជាតិ​ លោកឧត្តមសេ​នីយ៍ទោ​ ដាញ់ អេង​ប៊ុន​ ចាន់​ ស្នង​ការនៃស្នងការដ្ឋាននគរបាលខេត្ត​បាត់ដំបង​ បានជម្រុញអោយកង​កម្លាំងនគរបាលត្រៀមលក្ខណៈទទួលនិងអនុវត្តបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់ពេល​វេលា។

ក្នុងនោះដែរ លោកឧត្តមសេនីយ៍ទោ​ស្នង​ការ បញ្ជាឱ្យកង​កម្លាំងនគរ​បាលទាំងអស់ត្រៀមលក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ ចាំទទួលនិងអនុវត្តបទ​បញ្ជារបស់ថ្នាក់ដឹកនាំគ្រប់ពេលវេ​លាដេី​ម្បី​កិច្ច​ការពារបូរ​ណ:ភាពទឹកដី​ និងប្រឆាំងរាល់អំពេីល្មេីសច្បាប់គ្រប់ប្រភេទក្នុងភូមិសាស្រ្តទទួល​ខុសត្រូវ​ ។

ក្រៅពីនោះនគរបាលត្រូវបង្ការទប់ស្កាត់ និងបង្រ្កាបទាន់ពេលនូវបទល្មេីសល្បែងស៊ីសង​ខុសច្បាប់គ្រប់ប្រភេទ​ បទ​ល្មេីសតាម​ប្រព័ន្ធ internet Scams online បេីកេីត​មាននៅមូលដ្ឋានណា​ មូល​ដ្ឋាននោះត្រូវក្តាប់បាន​ដេី​ម្បីចាត់វិ​ធានការបង្រ្កាបទាន់ពេលវេលា៕

ដោយ ៖ សាលី

CATEGORIES
Share This