ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងឯកឧត្តម សុខ លូជាអភិបាលខេត្តបាត់ដំបងអាណត្តិទី២
យោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ២០២៥ ព្រះមហាក្សត្រនៃកម្ពុជា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់តែងតាំង ឯកឧត្តម សុខ លូ ជាអភិបាលខេត្តបាត់ដំបង សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែរ។
ឯកឧត្តម សុខ លូ បានចូលកាន់តំណែងជាអភិបាលខេត្តបាត់ដំបង បន្ទាប់ពីផ្លាស់ពីខេត្តកំពង់ធំ ។




