អាវុធហត្ថ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ១០នាក់ ពាក់ព័ន្ធករណីកាប់ប្លន់យកម៉ូតូ និងក្រុមក្មេងទំនើង

បាត់ដំបង ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង កម្លាំងជំនាញនៃមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានចុះប្រតិបត្តិការបង្រ្កាបឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ១០នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធក្នុងករណីកាប់ប្លន់យកម៉ូតូ និងក្រុមក្មេងទំនើង បងតូច បងធំ។

 សមត្ថកិច្ចបានបញ្ជាក់ថា នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះដែរ ជំហានដំបូង សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៨នាក់រួមមាន ៖ ១-ឈ្មោះ ញិល រី ភេទប្រុស អាយុ១៨ឆ្នាំ, ២-ឈ្មោះ សុខ វ៉ានណាត់ ភេទប្រុស អាយុ២១ឆ្នាំ, ៣-ឈ្មោះ នឿន ប៉េងហុង ភេទប្រុស អាយុ២១ឆ្នាំ, ៤-ឈ្មោះ ជាតិ ឧត្តម ហៅចឺម ភេទប្រុស អាយុ១៨ឆ្នាំ, ៥-ឈ្មោះ ចក ច្រិប ភេទស្រី អាយុ២៨ឆ្នាំ, ៦-ឈ្មោះ ខាន់ សំបូរ ភេទប្រុស អាយុ ៣៨ឆ្នាំ, ៧-ឈ្មោះ ធា ដាវីត ភេទប្រុស អាយុ១៤ឆ្នាំ, ៨-ឈ្មោះ សំណាង ផល្លា ហៅ តេឡេភេទប្រុស អាយុ១៨ឆ្នាំ, ជាមួយវត្ថុតាង ៖ -ម៉ូតូចំនួន០៨គ្រឿង ក្នុងនោះ០៦គ្រឿងជារបស់ជនរងគ្រោះ -ទូរស័ព្ទ០៥គ្រឿង -ដាវ០១ដើម.និងឧបករណ៍ជក់គ្រឿងញៀមួយចំនួន ។

ក្រោយពេលសួរចម្លើយនិងស៊ើបអង្កេត ជនសង្ស័យឈ្មោះ សំណាង ផល្លា ហៅតេឡេ អាយុ១៨ឆ្នាំ បានសារភាពថា រូបគេធ្លាប់ដឹកនាំក្នុងការប្លន់ចំនួន ០៦ដង .ក្នុងនោះ ខេត្តពោធិសាត់ ០១ដង និងក្នុងខេត្តបាត់ដំបង ០៥ដង ដោយប្រើប្រាស់ដាវនិងកាំបិត ចំណែកឈ្មោះ ធា ដាវីត អាយុ១៤ឆ្នាំ និងឈ្មោះ ចឺម ចូលរួមប្លន់ម៉ូតូ០៣ដង.ដឹកនាំប្លន់ដោយខ្លួនឯង ០១ដង.ព្រមទាំងឆក់កាបូប ០២ដង.សរុប០៥ដង /ឈ្មោះ ប៉េងហុង.ឈ្មោះ វ៉ាន ណាត់.ឈ្មោះ ញិល រី ធ្លាប់ចូលរួមប្លន់០២លើក /ឈ្មោះ ខាន់ សំបូរ និងឈ្មោះ ចក ច្រិប ជាអ្នកចាត់ចែងនិងសម្រួលអោយប្រើប្រាស់គ្រឿងញៀននិងជាអ្នកយកម៉ូតូដែលប្លន់បានទៅដាក់បញ្ចាំ។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ក្រោយពីធ្វើការស្រាវជ្រាវ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ផ្សេងទៀតក្រោយធ្វើសកម្មភាពកាប់ប្លន់ម៉ូតូ០១គ្រឿងនៅព្រលានយន្តហោះខេត្តបាត់ដំបងកាលពីអំឡុងពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៥ ដែលជនសង្ស័យទី១-ឈ្មោះ តុលា ឧត្តម ហៅ ង៉ោល ភេទប្រុស អាយុ១៨ឆ្នាំ និងទី២-ឈ្មោះណាក់ នីម ហៅ ង៉ា ភេទប្រុស អាយុ១៩ឆ្នាំ ជាមួយវត្ថុតាងម៉ូតូ០១គ្រឿងផងដែរ ហើយមិនត្រឹមតែប៉ុណ្ណោះពួកនេះជាក្រុមក្នេងទំនើង បងតូចបងធំ តែងជិះម៉ូតូទៅណាមកណាមានដាវឬកាំបិតជាប់នឹងខ្លួនផងដែរ ៕

ដោយ ៖ សាលី​

CATEGORIES
Share This