បើករថយន្តឆ្លងកាត់មិនប្រយ័ត្ន ត្រូវរថយន្តមួយគ្រឿងផ្សេងទៀត បុកពេញទំហឹង បណ្តាលអោយខូចខាតទាំងសងខាង
បាត់ដំបង ៖ បើករថយន្តឆ្លងកាត់មិនប្រយ័ត្ន ត្រូវរថយន្តមួយគ្រឿងផ្សេងទៀតបុកពេញទំហឹងបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១១និង២០នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវលេខ៣ ចំណុចភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងរថយន្តម៉ាកToyota Prius មួយគ្រឿងដែលមានផ្លាកលេខ ភ្នំពេញ2BP-6521 បើកបរដោយបុរសម្នាក់ទិសដៅពីលិចទៅកើត (ឆ្លងកាត់ ហើយបត់ឆ្វេង) ចំណែករថយន្តមួយគ្រឿងម៉ាក KIA ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង2B-8410បើកបរដោយបុរសម្នាក់ទិសដៅពីជើងទៅត្បូង លុះមកចំណុចកើតហេតុខាងលើបានជ្រុលទៅបុកពេញទំហឹងបណ្តាលអោយខូចខាតទាំងសងខាងតែមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅវាស់វែងធ្វើកំណត់ហេតុរងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕





ដោយ ៖ សាលី


