សង្ស័យតៃកុង ងក់មួយភាំង ក៏បានរ៉េចង្កូតធ្លាក់ផ្លូវបណ្តាលអោយ ក្រឡាប់ផ្ងារជើង
បាត់ដំបង ៖ រថយន្តដឹកទំនិញមួយគ្រឿង សង្ស័យតៃកុងងក់មួយភាំង ក៏បានរ៉េចង្កូតធ្លាក់ផ្លូវបណ្តាលអោយក្រឡាប់ផ្ងារជើង នៅវេលាម៉ោង១៥និង១៥នាទី ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិ ព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍បង្ករឡើងដោយខ្លួនឯងខាងលើនេះ គឺរថយន្តម៉ាក HYUNDAI ពណ៌ស លាយត្រួយចេក ពាក់ផ្លាកលេខ ភ្នំពេញ3E-1015 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរ០២នាក់ បានដឹកសាច់មាន់បង្កកទិសដៅពីកើតទៅលិច (ពីភ្នំពេញ មកបាត់ដំបង ) លុះមកដល់ចំណុចកើតហេតុ តៃកុងបានងក់មួយភាំងក៏បានរ៉េចង្កូតធ្លាក់ផ្លូវបណ្តាលអោយក្រឡាប់ផ្ងារជើងតែម្តង។
ក្រោយពេលកើតហេតុ នគរបាលជំនាញមិនបានចុះទៅធ្វើកំណត់ហេតុនោះទេ ដោយសារគ្រោះថ្នាក់បង្កឡើងដោយខ្លួនឯង និងមិនបង្កអោយប៉ះពាល់ដល់អាយុជីវិតមនុស្សនិងទ្រព្យសម្បត្តិរដ្ឋ បន្ទាប់មកម្ចាស់ក្រុមហ៊ុនបានយករថយន្តមកសាងយកទំនិញ និងស្ទូចយករថយន្តទៅធ្វើការជួសជុលដោយខ្លួនឯង ៕




ដោយ ៖ សាលី