ឯកឧត្តម ម៉ៅ ធនិន នៅតែត្រូវកាន់តំណែងជាអភិបាលខេត្តកំពតអាណត្តិទី២
យោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ២០២៥ ព្រះមហាក្សត្រនៃកម្ពុជា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់តែងតាំង ឯកឧត្តម ម៉ៅ ធនិន ជាអភិបាលខេត្តកំពត សម្រាប់អាណត្តិទី២ ជាបន្តទៀត។
ឯកឧត្តម ម៉ៅ ធនិន បានចូលកាន់តំណែងជាអភិបាលខេត្តកំពត នៅឆ្នាំ២០២១ បន្ទាប់ពីផ្លាស់ពីខេត្តពោធិ៍សាត់ ។
សូមបញ្ជាក់ថា មួយរយៈក្រោយនេះ មានពាក្យចចាមអារ៉ាមលើបណ្ដាញសង្គមថា ឯកឧត្តម ម៉ៅ ធនិន ត្រូវបានផ្លាស់ឱ្យទៅកាន់តំណែងនៅខេត្តផ្សេង ។




